ព័ត៌មាន និងព្រឹត្តិការណ៍

Work visit and signing of partnership agreement with FUKUYAMA University, Japan

ដំណើរទស្សនកិច្ចការងារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាកលវិទ្យាល័យ FUKUYAMA ប្រទេសជប៉ុន

  • បានបោះពុម្ពនៅ៖ ថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ២០២៥
  • ប្រភេទ៖ ព័ត៌មាន

ដំណើរទស្សនកិច្ចការងារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាកលវិទ្យាល័យ FUKUYAMA ប្រទេសជប៉ុន ក្រុង Fukuyama, ខេត្ត Hiroshima ប្រទេសជប៉ុន៖ ថ្ងៃនេះ គណៈប្រតិភូនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារដឹកនាំដោយ ឯកឧត្ដមបណ្ឌិត សិត ខន សាកលវិទ្យាធិការ បានមកធ្វើទស្សនកិច្ចសិក្សាការងារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាកលវិទ្យាល័យ FUKUYAMA ប្រទេសជប៉ុន ដើម្បីផ្លាស់ប្ដូរគ្រូបង្រៀននិងនិស្សិត និងការស្រាវជ្រាវ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសាស្រ្តាចារ្យ Yutaka OTSUKA សាកលវិទ្យាធិការ និងសាស្រ្តាចារ្យ Toshiaki ITAMI សាកលវិទ្យាធិការរងទទួលបន្ទុកមជ្ឈមណ្ឌលអន្តរជាតិ។ ក្រោយចប់ពិធីចុះកិច្ចព្រមព្រៀង គណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចទីតាំងនានាជុំវិញបរិវេណសាកលវិទ្យាល័យចាប់ពីតារាងបាល់ទាត់ សាលកីឡា អគារសិក្សា អគារពិសោធន៍ បណ្ណាល័យ សកម្មភាពសិក្សាពិសោធន៍របស់និស្សិតតាមមុខជំនាញ និងសាខាសាកលវិទ្យាល័យនៅជាប់មាត់សមុទ្រដែលសិក្សាផ្នែកវារីវប្បកម្ម និងធនធានជលផលសមុទ្រ។ លើសពីនេះ សាកលវិទ្យាល័យទាំងពីរក៏បានពិភាក្សាពីលទ្ធភាពដទៃផ្សេងទៀតដែលអាចសហការគ្នាសម្រាប់ពេលខាងមុខទៀតផងដែរ។

Blog image 1
Blog image 2