​ការធានា​គុណភាព

0
234

​យើង​យល់ច្បាស់​ថា ​ធុរកិច្ច​មានន័យ​ស្មើនឹង​គុណភាព​។​ ​យើង​តែង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់យើង​ ពាក់ព័ន្ធ​នឹង​ទំនួល​ខុសត្រូវ​លើ​ផលិតផល ​តាមរយៈ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គុណភាព​ ​សុវត្ថិភាព​អាហារ​ ​ជីវជាតិ​ ​និង​សេវាកម្ម​ល្អ​។​

ប្រូ​សេស​របស់យើង​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ ចាប់ពី​ដំណាក់កាល​ផ្គត់ផ្គង់​វត្ថុធាតុដើម​ រហូតដល់​ការចែក​ចាយ​ផលិតផល​សម្រេច​។​ ​យើង​គោរព​តាម​សេចក្តី​តម្រូវ​របស់​ប្រព័ន្ធ​សុវត្ថិភាព​អាហារ ​និង​គុណភាព​ (​G​M​P​, ​H​A​CC​P​, ​I​SO​ 22000 & ​H​a​l​a​l​)​។​

​ម្យ៉ាងទៀត​ ​សមត្ថភាព​របស់​បុគ្គលិក​ក៏​ត្រូវ​បាន​ចាត់​ថា​សំខាន់​ខ្លាំង​ណាស់​ដែរ​។​ ​ដូចនេះ​ មិសុ​តា​ ​ផ្តល់​អាទិភាព​លើ​ការ​បង្កើន​ក​ម្រិ​ត​ជំនាញ​របស់​បុគ្គលិក​គ្រប់​ផ្នែក​ជាប្រចាំ​។​ ​ធនធានមនុស្ស​ជា​កត្តា​គន្លឹះ​នៃ​ជោគជ័យ​និង​ជា​ទ្រព្យ​សំខាន់​ជាងគេ​បំផុត​របស់​ក្រុមហ៊ុន​។

LEAVE A REPLY

Please enter your comment!
Please enter your name here